ទឹក​ក្រូច​ឆ្មា​មាន​អត្ថប្រយោជន៍ធំៗ​ដល់​ទៅ​ ៧ យ៉ាង​!

118

មនុស្ស​មួយ​ចំនួន​ធំ​តែង​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​ដោយ​ការ​ពិសារ​កាហ្វេ ឬ តែ​ ក៏​ប៉ុន្តែ​មាន​អ្នក​ខ្លះ​ទៀត​ទម្លាប់​ផឹក​ទឹក​ក្រូច​ឆ្មា​ពី​ព្រលឹម​។ អ្នក​ណាៗ​ក៏​ដឹង​ពី​រស​ជាតិ​ដ៏​ឆ្ងាញ់​របស់​ទឹក​ក្រូច​ឆ្មា​ដែរ ចុះ​ទម្រាំ​តែ​វា​អត្ថប្រយោជន៍​​ដល់​សុខភាព​យ៉ាង​ច្រើន​ទៀត​នោះ ? អ្នក​គួរ​ចាប់​ផ្ដើម​បញ្ចូល​ទឹក​ក្រូច​ឆ្មា​នៅ​ក្នុង​ភេសជ្ជៈ​ប្រចាំ​ថ្ងៃ ដើម្បី​ទទួល​បាន​នូវ​គុណ​ប្រយោជន៍​ទាំង ៧ យ៉ាង​នេះ៖

១. វា​ជួយ​បំពេញ​ជាតិ​ទឹក

​ដូច​ដែល​អ្នក​បាន​ដឹង​ស្រាប់​មក​ហើយ រាង​កាយ​មនុស្ស​ស្រី​ត្រូវ​ការ​ជាតិ​ទឹក​យ៉ាង​តិច ២,៥ លីត្រ ក្នុង​១​ថ្ងៃ ឯ​មនុស្ស​ប្រុស​ត្រូវ​ការ​ប្រមាណ​ ៣,៥ លីត្រ។ ដូចនេះ​​ក្រៅ​ពី​ទឹក​ធម្មតា អ្នក​អាច​ផ្លាស់​ប្តូរ​រសជាតិ​​ដោយ​បន្ថែម​ជា​មួយ​​ការ​ពិសារ​ទឹក​ក្រូច​ឆ្មា​ផង​ដែរ ព្រោះ​វា​ក៏​ជា​ប្រភព​នៃ​ជាតិ​ទឹក​ដែរ។ ​

២. វា​ជួយ​បំពេញ​ជាតិ​វីតាមីន C

ទឹក​ក្រូច​ឆ្មា​ក៏​ជា​ប្រភព​នៃ​ជាតិ​វីតាមីនC ដែល​រាង​កាយ​ត្រូវ​ការ​ផង​ដែរ​។ គួរ​បញ្ជាក់​ថា ជាតិ​វីតាមីនC មាន​តួនាទី​ជួយ​ទប់ស្កាត់​ជំងឺ​សរសៃ​ឈាម​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរ​ក្បាល និង សម្ពាធ​ឈាម​ទាប​។

៣. វា​​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់

ទឹក​ក្រូច​ឆ្មា​ក៏​មាន​អត្ថប្រយោជន៍​ពិសេស​មួយ​ទៀត​​ក្នុង​ការ​ជួយ​ទប់​ស្កាត់​នូវ​ការ​ឡើង​ទម្ងន់​នៃ​រាង​កាយ។ ចំណុច​នេះ​ពិត​ជា​មាន​ប្រសិទ្ធភាព​ពិត​មែន ជាពិសេស​សម្រាប់​មិត្ត​នារី​ដែល​មាន​បំណង​ចង់​ធ្វើ​ការ​សម្រក​ទម្ងន់ ឬ រក្សា​ទម្ងន់​ជា​ដើម។

៤. ជួយ​ឱ្យ​ស្បែក​មាន​សុខភាព​ល្អ

កាល​ណា​រាង​កាយ​របស់​អ្នក​សម្បូរ​ទៅ​ដោយ​ជាតិ​វីតាមីន​ C វា​ជួយ​ឱ្យ​ស្បែក​មាន​សភាព​រឹង​មាំ ពោល​គឺ​កាត់បន្ថយ​នូវ​ស្នាម​ជ្រីវ​ជ្រួញ ស្បែក​ស្ងួត ឬ ការ​ខូចខាត​ផ្សេងៗ​នៃ​ស្បែក​​ដែល​បណ្ដាល​មក​ពី​ការ​ត្រូវ​ពន្លឺ​ថ្ងៃ។ ​

៥. វា​ជួយ​ដល់​ការ​រំលាយ​អាហារ

មាន​មនុស្ស​មួយ​ចំនួន​ដែល​ជ្រើស​រើស​ពិសារ​ទឹក​ក្រូច​ឆ្មា​ពី​ព្រលឹម​ដើម្បី​ជួយ​សម្រួល​បញ្ហា​ទល់​លាមក​។ ទឹក​ក្តៅ​អ៊ុនៗ​លាយ​ជា​មួយ​ក្រូច​ឆ្មា​ពេល​ព្រឹក​មាន​ប្រសិទ្ធភាព​ខ្លាំង ជា​ពិសេស​ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​។

មាន​មនុស្ស​មួយ​ចំនួន​ដែល​ជ្រើស​រើស​ពិសារ​ទឹក​ក្រូច​ឆ្មា​ពី​ព្រលឹម​ដើម្បី​ជួយ​សម្រួល​បញ្ហា​ទល់​លាមក​។ ទឹក​ក្តៅ​អ៊ុនៗ​លាយ​ជា​មួយ​ក្រូច​ឆ្មា​ពេល​ព្រឹក​មាន​ប្រសិទ្ធភាព​ខ្លាំង ជា​ពិសេស​ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​។


៦. ជួយ​ឱ្យ​ផ្លូវ​ដង្ហើម​ស្រស់​ស្រាយ​​

អ្នក​ធ្លាប់​យក​ផ្លែ​ក្រូច​ឆ្មា​មក​លាង​ដៃ​ដើម្បី​កាត់​ក្លិន​ឆ្អេះឆ្អាប​នៅ​លើ​ដៃ ក្រោយ​ពេល​បរិភោគ​រួច​ទេ? ពិត​ណាស់ ក្រូច​ឆ្មា​ក៏​មាន​តួ​នាទី​លាង​ជម្រះ​ និង បំបាត់​រាល់​ក្លិន​មិន​ល្អ​​ដែរ។ ដូច្នេះ ពេល​អ្នក​ផឹក​ទឹក​ក្រូច​ឆ្មា​ចូល​ នោះ​វា​ក៏​ជួយ​បំបាត់​នូវ​បញ្ហា​ក្លិន​មាត់​ដែល​បណ្តាល​មក​ពី​ការ​បរិភោគ​នូវ​អាហារ​នានា​ និង ជួយ​សម្រួល​ឱ្យ​ផ្លូវ​ដង្ហើម​មាន​លក្ខណៈ​ស្រស់​ស្រាយ​វិញ​ផង​ដែរ។

៧. វា​ជួយ​ទប់​ស្កាត់​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម

គួរ​ឱ្យ​ដឹង​ថា​ ជាតិ​អាស៊ីត​ក្នុង​ក្រូច​ឆ្មា​មាន​នាទី​ជួយ​ទប់​ស្កាត់​នូវ​ការ​កកើត​គ្រួស​ក្នុង​តម្រង​នោម​ ដែល​​ក្នុង​នោះ​វា​ជួយ​កាត់​បន្ថយ​ជាតិ​អាស៊ីត​នៅ​ក្នុង​ទឹក​នោម និង ជួយ​បំបែក​ដុំ​គ្រួស​ឱ្យ​ទៅ​ជា​បំណែក​តូចៗ​វិញ​បាន។​ យ៉ាង​ណា​មិញ​ វា​តម្រូវ​ឱ្យ​អ្នក​ពិសារ​ទឹក​ឱ្យ​បាន​ច្រើន​ជា​ប្រចាំ​ និង គ្រប់​គ្រាន់​តាម​បរិមាណ​ដែល​រាង​កាយ​ត្រូវ​ការ៕