ត្រីសម្បូរខ្លាញ់ជាអាហារល្អបំផុតសម្រាប់សុខភាព

119

ជីវជាតិគឺជារឿងសំខាន់សម្រាប់សុខភាព។ របបអាហារមិនផ្តល់សុខភាពអាចបំផ្លាញការរំលាយអាហារយើងបាន ដែលជាហេតុនាំឲ្យឡើងទម្ងន់ និងខូចខាតដល់សរីរាង្គដូចជាបេះដូង និងថ្លើម។ ប៉ុន្តែអ្វីដែលអ្នកញ៉ាំក៏អាចប៉ះពាល់ដល់សរីរាង្គមួយទៀតនោះគឺស្បែកតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ត្រីសម្បូរខ្លាញ់ដូចជា ត្រីសាលម៉ុន គឺជាអាហារដ៏ឆ្លាតវ៉ៃមួយប្រភេទសម្រាប់សុខភាពស្បែក។ វាសម្បូរទៅដោយប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គាបី ដែលសំខាន់ក្នុងការថែរក្សាស្បែកឲ្យមានសុខភាពល្អ។ អាស៊ីតខ្លាញ់នេះសំខាន់ក្នុងការជួយថែរក្សាស្បែកឲ្យមានលក្ខណៈក្រាស និងមានសំណើម។ តាមពិតទៅ ការកង្វះអាស៊ីតខ្លាញ់អូមេហ្គាបីអាចធ្វើឲ្យស្បែកស្ងួតបាន។ 

ខ្លាញ់អូមេហ្គាបីក្នុងត្រីអាចបន្ថយការរលាក ដែលធ្វើឲ្យឡើងក្រហម និងកើតមុន។ វាអាចធ្វើឲ្យស្បែកមិនសូវមានរំញោចចំពោះកាំរស្មីយូវីដ៏គ្រោះថ្នាក់របស់ព្រះអាទិត្យដែរ។ ការសិក្សាខ្លះបានបង្ហាញថា ថ្នាំបំបប៉នប្រភេទខ្លាញ់ត្រីប្រហែលជាប្រឆាំងការរលាក និងជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតីដែលប៉ះពាល់ដល់ស្បែកដូចជា ជំងឺស្រែង និងជំងឺលុយពីស។ 

ត្រីសម្បូរខ្លាញ់ក៏ជាប្រភពនៃវីតាមីន E ហើយក៏ជាអង់ទីអុកស៊ីដង់ដ៏សំខាន់បំផុតសម្រាប់ស្បែកដែរ។ ការទទួលបានវីតាមីន E គ្រប់គ្រាន់គឺជារឿងសំខាន់សម្រាប់ជួយការពារស្បែកប្រឆាំងនឹងការខូចខាតពីរ៉ាឌីកាលសេរី និងការរលាក។ អាហារសមុទ្រប្រភេទនេះក៏ជាប្រភពនៃប្រូតេអ៊ីនដ៏មានគុណភាពខ្ពស់ សម្រាប់រក្សាភាពរឹងមាំរបស់ស្បែកដែរ។ 

ត្រីខ្លាញ់បែបនេះផ្តល់ជាជាតិស័ង្គសីដែលជាជាតិរ៉ែដ៏សំខាន់សម្រាប់សម្របសម្រួលដល់៖

ការកង្វះជាតិស័ង្គសីអាចនាំឲ្យរលាកស្បែក ដំបៅស្បែក និងពន្យាពេលភាពជាសះរបស់របួសផង។ 

សរុបមក អ្វីដែលធ្វើឲ្យត្រីសម្បូរខ្លាញ់នេះល្អចំពោះស្បែកគឺ វាមានអាស៊ីតខ្លាញ់អូេមហ្គាបីដែលអាចបន្ថយការរលាក និងជួយឲ្យស្បែកមានសំណើម។ វាក៏ជាប្រភពដ៏ល្អមួយនៃប្រូតេអ៊ីនដ៏មានគុណភាព វិតាមីន E និងជាតិស័ង្គសី៕