​ឃាត់ខ្លួនបុរសម្នាក់ ខណៈបក្ខពួកម្នាក់ទៀតរត់គេចខ្លួន ក្រោយរំលោភស្ត្រីស្រវឹងស្រាម្នាក់ បានសម្រេច…

119

(ភ្នំពេញ)៖ នគរបាលព្រហ្មទណ្ឌខណ្ឌជ្រោយចង្វារ សម្រេចឃាត់ខ្លួនបុរសម្នាក់ ឯបក្ខពួកម្នាក់ទៀត កំពុងរត់គេចខ្លួន ក្រោយពួកគេធ្វើសកម្មភាពរំលោភសេពសន្ថវៈបានសម្រេចម្នាក់ម្ដង លើស្ត្រីរងគ្រោះម្នាក់ ដែលស្រវឹងស្រា។ បុរសពាក់ព័ន្ធរំលោភសេពសន្ថវៈ លើស្ត្រីរងគ្រោះដែលស្រវឹងស្រាខាងលើនេះ នគរបាលព្រហ្មទណ្ឌខណ្ឌជ្រោយចង្វារ បានអនុវត្តឡើងស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ចំណុចវាលខ្សាច់មួយកន្លែង ក្នុងក្រុមទី៨ ភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នាវេលាម៉ោង០១៖៣០នាទីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ ជនសង្ស័យដែលឃាត់ខ្លួនពាក់ព័ន្ធរំលោភសេពសន្ថវៈនេះឈ្មោះ សុខ ពុត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ ឯបក្ខពួកម្នាក់ទៀតឈ្មោះ ខ្មៅ ពេលនេះកំពុងរត់គេចខ្លួន។
ចំណែកជនរងគ្រោះឈ្មោះ រឿន រ៉ានី ហៅកញ្ចុះ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរលក់កាហ្វេ ស្នាក់នៅកន្លែងធ្វើការ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារបានបង្ហើបប្រាប់ពីដំណើររឿងយ៉ាងលម្អិត បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យសាកសួរប៉ុន្មានម៉ោងក្រោយ នៅមុនកើតហេតុយ៉ាងដូច្នេះថា៖ នាវេលាម៉ោង០៧យប់ថ្ងៃទី២៥ ខែកុម្ភៈ ជនសង្ស័យឈ្មោះ សុខ ពុត បានដើរចេញពីចំណុចគល់ស្ពានបេឡេត្រើយខាងលិច ឆ្ពោះទៅជួយលក់ស្រានៅហាងបងស្រីម្នាក់ ម្ដុំរង្វង់មូលនាងមច្ឆា រហូតដល់ម៉ោង១១យប់ ស្រាប់តែភ្ញៀវមួយក្រុម មានបក្ខពួក៤នាក់ ដែលពុំស្គាល់អត្តសញ្ញាណ និងស្គាល់តែមុខជាអ្នកលក់ខ្ចៅ បានចូលមកផឹកស៉ីលើសួន ក្បែរកន្លែងជនសង្ស័យលក់ដូរ។ ជនសង្ស័យ (សុខពុត) រំលោភស្ត្រីរងគ្រោះ បានសម្រេចរួចហើយ បក្ខពួករបស់ជនសង្ស័យម្នាក់ទៀត ឈ្មោះ ខ្មៅ ក៍បានធ្វើសកម្មភាពរំលោភស្ត្រីរងគ្រោះតាមក្រោយបានសម្រេចម្ដងទៀត ទើបបណ្ដាលឲ្យប្រទះនឹងសមត្ថកិច្ច ដែលកំពុងយាមល្បាត មកឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ពុត ហើយបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់ស្រម៉ោល។ បើទោះបីជនសង្ស័យម្នាក់ កំពុងរត់គេចខ្លួនពិតមែន ប៉ុន្តែបក្ខពួកជនសង្ស័យម្នាក់ទៀត ដែលបានរំលោភសេពសន្ថវៈលើស្ត្រីរងគ្រោះ បានសម្រេចម្នាក់ម្ដង ពេលនេះកំពុងស្ថិតក្រោមការឃុំខ្លួនសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ក្នុងការកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕