អ្នក​កើត​អាកា​រៈ​កៀប​សរសៃ​ឆ្អឹងខ្នង​ស្តាប់​ឲ្យ​ចប់​….​ច្បាស់​ជា​អរ​លោតកញ្ឆេង​ – DNT-NEWSASIA

93

​អាការ​ធ្ងន់ធ្ងរ​ណាស់ ដេក​តែ​លើ​គ្រែ​អស់​រយៈពេល​ជាង​មួយខែ ទិញ​ថ្នាំ​អស់​ច្រើន​ហើយ​គ្រាន់​បាន​ជួយ​កាត់បន្ថយ តែ​មិន​ទាំងស្រុង​ពេល​អស់​ជាតិ​ថ្នាំ​ក៏​រើ​វិញ​ភ្លាម​! រូបមន្ត​ធម្មជាតិ​បូរាណ​ពូកែ​ស័ក្ក​សិទ្ធ​ព្យាបាល​កៀប​សរសៃ​ឆ្អឹងខ្នង​។​មនុស្ស​សម័យបុរាណ​ដឹង​ពី​វិធីសាស្ត្រ​នេះ​យូរ​មកហើយ ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​របស់​ប្រើប្រាស់​ក្នុងផ្ទះ​មាន​អត្ថប្រយោជន៍​ច្រើន​លើសពី​ការគិត​។​

ពាណិជ្ជកម្ម

​ការព្យាបាល​: កៀប​សរសៃ​ឆ្អឹងខ្នង​
​គ្រឿងផ្សំ​: គ្រាប់អំបិល​ធំ (​អំបិល​ក្រួស​) និង​ខ្ញី​។​

​វិធី​ធ្វើ និង​ប្រើប្រាស់​:
-​យក​គ្រាប់អំបិល​ក្រួស​ទៅ​លីង​ឲ្យ​ក្ដៅ​
-​ដាក់​ខ្ចប់​ក្នុង​កន្សែង​យកមក​ស្អំ​នៅត្រង់​កន្លែង​ឈឺ​
-​ប្រសិនបើ​វា​ត្រជាក់​អាច​យកទៅ​លីង​ម្ដងទៀត​ឲ្យ​ក្ដៅ អាចជួយ​សន្សំសំចៃ​លុយ​បាន​ច្រើន​។​
-​បើ​ពិបាក​រក​គ្រាប់អំបិល​ធំ អាច​ប្រើ​គ្រាប់អំបិល​គ្រាប់​តូច​ជំនួស ដោយ​ដាក់​គ្រាប់​អង្ករ​ចូលទៅ ដើម្បី​កុំឱ្យ​គ្រាប់អំបិល​តូចៗ​នោះ​ជាប់​គ្នា បន្ទាប់មក​ដាក់​ខ្ញី​ជា​បន្ទះៗ​
-​យក​ធាតុ​ផ្សំ​ទាំង​៣ យ៉ាងនេះ​មក​លីង​ជាមួយគ្នា​ឲ្យ​ក្ដៅ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធ​ភាពល្អ​ត្រូវដាក់​ធាតុ​ផ្សំ​ទាំង​៣ ឲ្យ​គ្រប់​។​
​គួរ​បញ្ជាក់ថា អំបិល​មាន​សមត្ថភាព​កាត់បន្ថយ​ការ​រលាក អង្ករ​មាន​អត្ថប្រយោជន៍​ដល់​សរីរាង្គ​ទាំង​ប្រាំ ឯ​ខ្ញី​អាច​បណ្តេញ​ត្រជាក់​ចេញពី​រាងកាយ​។​
-​ស្អំ​នៅត្រង់​កន្លែង​ដែលមាន​រោគសញ្ញា​ចាប់ពី​ខាងក្រោម​ឡើងទៅ​ខាងលើ​
-​ចាប់ផ្ដើម​ពី​កំភួនជើង បន្ទាប់មក​សឹម​ប្ដូរ​ឡើងទៅ​ខាងលើ ត្រូវ​ស្អំ​ផ្នែក​ខាង​ខ្នង​នៃ​រាងកាយ​រួច សឹម​មក​ស្អំ​ផ្នែក​ខាងមុខ​
-​ធ្វើ​របៀបនេះ រាងកាយ​របស់​យើង​នឹងមាន​ឈាម​រត់​ពេញ​រាងកាយ​
-​អាការ​ឈឺចាប់​វា​នឹង​ចាប់ផ្ដើម​បាត់​បន្ដិច​ម្ដងៗ​ដោយ​ខ្លួនឯង​
-​គួរប្រើ​កន្សែង​ខ្ចប់​មួយ​ជាន់​ទៀត ដើម្បី​កុំ​ឲ្យ​ពេល​ស្អំ​នេះ ធ្វើ​ឲ្យ​រលាក​ស្បែក​។​