អស្ចារ្យ​មែន​ក្រសាំងទាប​ប្រៀបដូចជា​ដុក​ទ័​រ​ដ៏​ពូកែ​ទប់ស្កាត់​ជម្ងឺ​ច្រើន​មុខ​ណាស់​ – DNT-NEWSASIA

93

​ទទួលទាន​ក្រសាំងទាប ប្រៀប​ដូច​ញ៉ាំ​បន្លែ​ទិព្វ​! ព្រោះ​វា​ជួយ​ទប់ស្កាត់​ជំងឺមហារីក លើសឈាម កែរោគ​ទឹកនោមផ្អែម បំបាត់​ជំងឺ​ភ្នែក​កន្ទុយថ្លែន មហារីក​ដោះ ជំនួយ​បេះដូង បំបាត់​ជ្រុះ​សក់ ជួយ​ប្រាប់​គ្នា​ដឹងផង​!

ពាណិជ្ជកម្ម

– ស្លឹក​របស់​វា​យើង​អាច យក​មួយ​ក្តាប់ដៃ​មក​បុក​ពូត​យក​ទឹក​ពិសារ​បំបាត់​ឈឺក្បាល​
– បំបាត់​ជម្ងឺ​ភ្នែក​កន្ទុយថ្លែន Glaucoma
– ក្រសាំងទាប​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី ទប់ស្កាត់​ជម្ងឺមហារីក​
– កែ​ពិស , បូស , កើតមុន ដោយ​ទប់ស្កាត់​ពពួក​បាត់​តេ​រី​
– ព្យាបាល​រើម (​បុក​ស្លឹក ជាមួយ​ល្មៀត និង​ម្សៅ​អង្ករ យកទៅ​បិទ​ទុកចោល​មួយ​យប់​)
– បន្ថយកម្តៅ កែ​រលាក , បំបាត់​ចុកពោះ​
–​ទប់ស្កាត់ មហារីក​សុដន់ ទឹកនោមផ្អែម​
– ជួយ​ទប់ស្កាត់​ការឈឺចាប់ និង​ការ​រលាក ដែល​វា​ត្រូវបាន​គេ​ប្រើ​ដើម្បី​ព្យាបាល​គ្រុនក្តៅ​ក្អក ផ្តាសាយ​ឈឺក្បាល និង​ជំងឺ​រលាក​សន្លាក់​
– ជួយ​កាត់បន្ថយ​អាស៊ីត​អ៊ុយ​រិច នៅក្នុង​ឈាម​
– ជួយ​បញ្ចុះ ជាតិ​ខ្លាញ់​ក្នុង​ឈាម Cholesterol សម្រួល​ដំណើរការ​នៃ​ឈាម​រត់ និង​បន្ថយ​នៃ​កា​រកក​ខ្លាញ់​ក្នុង​សរសៃឈាម​
– ស្លឹក​ក្រសាំងទាប​មិន​ត្រឹម រក្សា​មុខ​ទេ ថែមទាំង​ជួយ បំប៉ន​ស្បែក​ឲ្យ​ភ្លឺរលោង​ថែម​ទៀតផង (​យក​ស្លឹក​ដាំទឹក​យកមក​លាងមុខ )
– ច្របាច់​ស្លឹក​យកមក​កក់សក់​បំបាត់​ជ្រុះ និង​ធ្វើ​ឲ្យ​សក់​ភឺ្ល​ទន់​រលោង ។​
– ក្រសាំងទាប មាន​បរិមាណ Vit C និង បេ​តា​ការ៉ូ​ទីន​ខ្ពស់ ក្នង​ស្លឹក​មាន​សារធាតុ TRINIDATE ដែល​ច្រើន​យកមកប្រើ​ជា​ថ្នាំ​ត្រជាក់ ។​

​ការប្រើប្រាស់​ដោយ​យើង​យក​វា​មក​ធ្វើជា​បន្លែ​ញ៉ាំ​ឲ្យ​បាន​ញឹកញាប់ តែ​កុំ​ចំអិន​ឲ្យ​វា​ឆ្អិន​ខ្លាំងពេក​។ * ចំណាំៈ ក្រសាំងទាប​ជា​បន្លែ​សម្រាប់​បរិភោគ មិនមែនជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ឡើយ​គ្រាន់តែ​វា​មានគុណ​សម្បត្តិ ដល់​ការថែរក្សា​សុខភាព​និង ជំងឺ ៕