មាន​ជំងឺ ឫសដូងបាត និង​រលាក​តម្រងនោម​…! កុំ​ភ្លេច​រត់ទៅរក​ដើម​ព្រះក្លប​ប្រាកដជា​ញញឹម​ខ្ជឹប​ហើយ​ – DNT-NEWSASIA

89

​ដើម​ព្រះក្លប​ជា​ឱសថ​ទិព្វ​ព្យាបាល​ជម្ងឺ​ច្រើន​មុខ ជាពិសេស​នៅពេល​និយាយ​ដល់​បញ្ហា​សុខភាព​ដូចជា បញ្ហា​តម្រងនោម​ឬ​បញ្ហា​ហើម​ជាដើម​។​
​ស្លឹក​របស់​វា​អាច​ប្រើប្រាស់​បាន​ច្រើន​បំណង មាន​ទាំង ជំងឺ​ចុក​ចង្កេះ រលាក​តម្រងនោម ដុំ​សាច់​ក្រពេញ​ប្រូ​ស្តា​ត ដុះ​សាច់​ក្នុង​ស្បូន បញ្ហា​រលាក​ច្រមុះ និង​ជួយ​ព្យាបាល​របួស​ឆាប់​ជាសះស្បើយ​។ វា​ក៏​អាចជួយ​ព្យាបាល​បញ្ហា​គេង​មិន​លក់ បញ្ហា​ពោះវៀន និង បញ្ហា​ជាច្រើន​ទៀត​។​

ពាណិជ្ជកម្ម

របៀប​ប្រើ​ស្លឹក​ព្រះក្លប​ដើម្បី​ព្យាបាល​ជំងឺ​៖១.​បំបាត់​ហើម​៖​បុក​ស្លឹក​វា​បិត​លើ​កន្លែង​ហើម អនុវត្ត​ម្តង​ក្នុង​មួយថ្ងៃ​។​
២.​សត្វល្អិត​ទិច​ឬ​ខាំ​៖​បុក​ស្លឹក​វា​បិត​ពីលើ​មុខរបួស ឬ​មិន​អ៊ីចឹង​យកតែ​ទឹក​របស់​វា លាប​ពីលើ​ក៏បាន​។​
៣.​របួស​ហូរឈាម​៖​យក​ស្លឹក​វា​បុក​ហើយ​បិត​ពីលើ​។​
៤.​ឫសដូងបាត​៖​បុក​គ្រាប់​វា​ឱ្យ​ម៉ដ្ត​១​ស្លាបព្រា​កាហ្វេ​ផឹក​វា​ជាមួយ​ទឹកដោះគោឆៅ​២​ដង​ក្នុង​មួយថ្ងៃ ផឹក​ឱ្យបាន​២​ទៅ​៣​ខែ​។​
៦.​ព្យាបាល​ទឹកនោមផ្អែម​-​ផឹកទឹក​ស្លឹក​ព្រះក្លប​៣០​មិ​ល្លី​លីត្រ​២​ដង​ក្នុង​មួយថ្ងៃ​
-​ឬ​កិន​ស្លឹក​ក្រៀម​និង​កិន​គ្រាប់​វា​ឱ្យ​ម៉ដ្ត​(​វាស់​ត្រឹម​៤​ក្រាម​ទាំង​ស្លឹក​និង​គ្រាប់​)​ផឹក​ជាមួយ​ទឹក​១​កែវ​២​ដង​ក្នុង​មួយថ្ងៃ​។​
៧.​ព្យាបាល​បញ្ហា​ឈឺ​តម្រងនោម​៖​យក​ស្លឹក​វា​មក​កម្តៅភ្លើង ហើយ​ស្អំ​ត្រង់​កន្លែង​ឈឺ​។​
៨.​ជំងឺហឺត​៖​ផឹកទឹក​ស្លឹក​ព្រះក្លប​១៥ មិ​ល្លី​លីត្រ ២ ដង​ក្នុង​មួយថ្ងៃ ផឹក​ឱ្យបាន​១៥​ថ្ងៃ​។​
៩.​រមាស់​ស្បែក​៖​លាយ​ទឹក​ស្លឹក​ព្រះក្លប​៤​ភាគ​និង​ប្រេងល្ង​១​ភាគ​រួច​លាប​លើ​ស្បែក​។​
១០.​ព្យាបាល​ជំងឺ​ស្បែក​គ្រប់​ប្រភេទ​
កិន​ដើម​ព្រះក្លប​ទាំងមូល​(​ទាំង​ទង​ស្លឹក​គ្រាប់​…)​រួច​ពេល​ងូតទឹក​យក​វា​មក​ត្រដុស​ស្បែក​។​
១១.​ព្យាបាល​លើសឈាម​៖​ផឹកទឹក​ស្លឹក​ព្រះក្លប​១៥​មិ​ល្លី​លីត្រ ២​ដង​ក្នុង​មួយថ្ងៃ​។​
១២.​ព្យាបាល​គេង​មិន​លក់​៖​បុក​ស្លឹក​ព្រះក្លប​៥​ក្រាម​រួច​យ​កវាម​កដាំ​ក្នុង​ទឹក​មួយ​កែវ​។​ផឹក​វា​ពេលយប់​ផឹក​ឱ្យបាន​១៥​ថ្ងៃ​ឃើញ​លទ្ធផល​អស្ចារ្យ​៕