ពិសេស​ណា​ស់ផឹក​ទឹកអំពៅ​១​កែវ​បាន​ទាំង​ឆ្អែត​ក្រពះ​ចំណេញ​ដល់​សុខភាព​ទៀត​ – DNT-NEWSASIA

89



​ទឹកអំពៅ​ជា ភេសជ្ជៈ​បែប​ធម្មជាតិ​មួយ ដែល​រស់ជាតិ​របស់​វា​ផ្អែម​ឆ្ងាញ់ ហើយក៏​ជា​ភេសជ្ជៈ​ធម្មជាតិ​ពេញនិយម​ផងដែរ​។ មេឃ​ក្ដៅ​ខ្លាំង គ្រាន់តែ​ផឹក​វា​មួយ​កែវ មិន​ត្រឹមតែ​បំបាត់​ការស្រែក​ទឹក​នោះទេ ថែមទាំង​ទទួលបាន ផល​ប្រ​យោ​ជ​ន៏​ជាច្រើន​ថែម​ទៀតផង ដែល​ពួកយើង​ពុំ​បានដឹង​ពីមុនមក​។ ទឹកអំពៅ​ផ្ទុក​ទៅដោយ​សារធាតុ សូ​ដ្យូ​ម ជាតិ​សរសៃ វីតាមីន​B6 ផូ​រ​ស្វ័​រ កាល់ស្យូម ម៉ាញ៉េ​ស្យូ​ម ព្រមទាំង​សារធាតុ​រ៉ែ​ផងដែរ​

ពាណិជ្ជកម្ម

១. ជាតិ​ស្ករ​ក្នុង​ទឹកអំពៅ ជួយផ្ដល់​ថាមពល​ភ្លាម​ដល់​រា​ង្គ​កាយ យើង​ទាំងមូល ហើយ​មិន​បណ្ដាលអោយ​យើង​ធាត់​នោះទេ​។​
២. មនុស្ស​ស្រី​ពេល​មក​រដូវ បណ្ដាលអោយ​បាត់បង់​ឈាម​ជាច្រើន ទឹកអំពៅ​ជួយ​បំពេញ​ជាតិ​ទឹក​យ៉ាង​ល្អ​សម្រាប់​ស្ដ្រី​។
​៣. ពេល​មាន​បញ្ហា​ទល់លាមក វា​ជួយ​សំរួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ព្រោះ​វា​មាន​សារធាតុ ប៉ូ​តា​ស្យូ​ម ដែល​អាចជួយ​ព្យាបាល​បាន​យ៉ាង​ពូកែ​។​
៤. កាល់ស្យូម​ជួយ​អោយ សុខភាព​ឆ្អឹង​រឹងមាំ​។​
៥. នៅពេលដែល​លោកអ្នក មាន​របួស ឬក៏ ដំបៅ​វា​និង​ជួយ​អោយ ជា​សោះ​ស្បើយ​បាន​យ៉ាង​ឆាប់រហ័ស​។​
៦. សម្រាប់​អ្នក​ដែល​គិត​ច្រើន ធ្វើអោយមាន​បញ្ហា​ប្រព័ន្ធ​សរសៃប្រសាទ ដំណើរការ​មិនសូវ​ល្អ វា​និង​ជួយ​ធ្វើអោយ​ដំណើរការ​បានល្អ​វិញ​។​៧. មុន​គឺជា ជំងឺ​សើរ​ស្បែក​ម្យ៉ាង ដែល​វា​កើតឡើង​នូវពេល​បំរែបំរួល​អ័រម៉ូន​នៅក្នុង​ខ្លួន ប្រសិនបើ​លោកអ្នក​ពិសារ​ទឹកអំពៅ​ច្រើន​វា​និង​ជួយ​កម្ចាត់​មុន នៅលើ​ស្បែក​។​
៨. ពេលដែល​លោកអ្នក​មាន​អាកា​រៈ ឈឺក្បាល និង អស់កំលាំង ទឹកអំពៅ​គឺជា ភេសជ្ជៈ​ដល់​ពូកែ​ក្នុងការ​ប្រឆាំង ការឈឺ​ក្បាល ហើយនឹង​អស់កម្លាំង​។
​៩. ជួយ​អោយ​ស្បែកក្បាល ព្រមទាំង​សរសៃសក់ មាន​សុខ​ភាពល្អ​ព្រមទាំង រលូង និង ទំ​ងំ ថែម​ទៀតផង​។​
១០. នៅពេល​ប្រព័ន្ធ​ភាពស៊ាំ ចុះខ្សោយ វា​ធ្វើអោយ រាងកាយ យើង​ទាំងមូល​ងាយ​និង ឆ្លង​ជំងឺ​ផ្សេងៗ​បាន​យ៉ាង​ឆាប់រហ័ស ទឹកអំពៅ ជួយ​អោយ​ប្រព័ន្ធ​ភាពស៊ាំ​មាន​ភាពរឹងមាំ​ឡើងវិញ​។
​១១. ជួយ​ធ្វើអោយ​កម្រិត​ជាតិ​ស្ករ ក្នុង​ឈាម មាន​ភាព​ថេរ ដែល​អាច​ការពារ​ដល់​ជំងឺ​ទឹកនោមផ្អែម​។​
១២. សារជាតិ​ម្យ៉ាង មាន​ឈ្មោះថា Mongonea និង​ជួយ​ផលិត​អ័រម៉ូន​ភេទ បាន​យ៉ាង​ល្អ​។​១៣. ជួយ​បង្កា ថែមទាំង​ការពារ ពី​ជំងឺ មហារីក និង សរសៃ​បេះដូង​។​១៤. ទឹកអំពៅ​នឹង ជួយ​ផលិត​កោសិកា​ឈាមក្រហម​បាន​យ៉ាង​ឆាប់រហ័ស​។​១៥. ជួយ​បំបាត់​ក្លិន ដែល​មិនល្អ​ក្នុង​មាត់ ព្រមទាំង​ការពារ​ជំងឺ​ធ្មេញ​ពុក​និង​សុខភាព​៕