ងាយស្រួល​សោះ​នៅក្នុង​ចង្ក្រាន​បាយ សាក​ផ្អឹ​កៗ​ទឹកបាយ​មួយ​កែវ​ឲ្យ​បាន​មួយ​សប្តាហ៍​ពិតជា​មុខរីក​គ្រ​ហ៊ា​ញៗ​ហើយ​ – DNT-NEWSASIA

92

​មនុស្ស​ភាគច្រើន​ពុំដែល​ស្រឹ​តយ​ក​ទឹកបាន​យកមក​ផឹក​នោះទេ នេះ​ប្រហែល​មកពី​ពួកគេ​មិនដឹង​ពី​អត្ថប្រយោជន៍​របស់​ទឹកបាយ​។ ទឹកបាយ​ផ្ទុក​ទៅដោយ​សារធាតុចិញ្ចឹម​ល្អ​ដល់​សុខភាព​ច្រើន​រាប់មិនអស់ ហើយ​វា​អាចជួយ​ដល់​សុខភាព​ជារួម​របស់​យើង​ឱ្យ​ល្អ​ទៀតផង​។ គ្រាន់តែ​ផឹកទឹក​បាយ ១ សប្តាហ៍​ឱ្យបាន​មួយ​កែវ​ពេញ លោក​អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​សុខភាព​ជាច្រើន​៖
១. ទឹកបាយ​ជា​ប្រភព​ថាមពល​ដ៏​ល្អ​បំផុត​
​ទឹកបាយ​ផ្ទុក​ទៅដោយ​ជាតិ​កាបូន​អ៊ី​ត្រាត ដែល​មានន័យថា វា​នឹង​ជំរុញ​ថាមពល​លោកអ្នក​ពេញ​មួយថ្ងៃ​។ រាងកាយ​មនុស្ស​ត្រូវកា​រ​កាបូន​អ៊ី​ត្រាត​ដើម្បី​ជំរុញ​ថាមពល ដូច្នេះ​សូម​ផឹកទឹក​បាយ​មួយ​កែវ​នៅពេល​ព្រឹក​មុន​អាហារ​ពេលព្រឹក​។ ហើយ​ប្រសិនបើ​លោក​អ្នកមាន​អារម្មណ៍​អស់កម្លាំង និង​នឿយហត់​ខ្លាំង សូម​ងាក​មក​ផឹកទឹក​បាយ​។​
២. ទឹកបាយ​ជួយ​កុំឱ្យ​ទល់លាមក​
​លោកអ្នក​ត្រូវ​ដឹងថា​ទឹកបាយ​ផ្ទុក​ទៅដោយ​កាក​សរសៃ​ហ្វា​យ​បឺ ដែលមាន​ប្រយោជន៍​បំផុត​សម្រាប់​ចលនា​របស់​ពោះវៀន​។​
៣. ទប់ស្កាត់​ការ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​
​អំឡុង​រដូវក្តៅ យើង​បាន​បាត់បង់​ជាតិ​ទឹក​យ៉ាងច្រើន​ដោយសារ​បែកញើស ហើយ​ទឹកបាយ​គឺជា​ដំណោះស្រាយ​ល្អ​បំផុត​ដើម្បី​ទប់ស្កាត់​ការខ្វះ​ជាតិ​ទឹក និង​ការបាត់បង់​សារធាតុចិញ្ចឹម​។​
៤. ព្យាបាល​ជំងឺ​ដែល​ឆ្លងតាម​វីរុស​
​លោកអ្នក​គួរ​ដឹងថា ទឹកបាយ​ត្រូវបាន​គេ​ប្រើ​ដើម្បី​ព្យាបាល​គ្រុនក្តៅ ព្រោះ​វា​បាន​ស្តារ​នូវ​ការបាត់បង់​សារជាតិ​ចិញ្ចឹម និង ការបាត់បង់​អង្គធាតុ​រាវ​ពី​រាងកាយ​។ ទឹកបាយ​នឹង​ជួយ​ព​ន្លឿ​ន​ដល់​ដំណើរការ​ព្យាបាល​ជំងឺ ហើយ​អ្នកជំងឺ​ក៏​នឹង​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ដែល​ឆ្លងតាម​វីរុស​ដែរ​។​
៥. ទឹកបាយ​ជួយ​បំបាត់​អាកា​រៈ​រាគរូស​
​ទឹកបាយ​ជា​ឱសថ​ស័ក្តិ​សិទ្ធ​សម្រាប់​ព្យាបាល​ការ​រាគរូស​។ លោកអ្នក​គួរ​ដឹងថា ទឹកបាយ​មាន​សុវត្ថិភាព ១០០ ភាគរយ សម្រាប់​ក្មេង​តូចៗ និង​សូម្បី​ទារក ដែល​ងាយ​នឹង​កើត​រាគរូស​។ តាម​ការសិក្សា​ថ្មីៗ​នេះ ទឹកបាយ​អាច​បំបាត់​ការ​រាគរូស​ចំពោះ​ទារក​យ៉ាង​មាន​ប្រសិទ្ធភាព​។​
៦. ទប់ស្កាត់​ការកើត​ជំងឺមហារីក​
​ផឹក​ទឹកបាយ​ញឹកញាប់​នឹង​ជួយ​ឱ្យ​សរីរាង្គ​របស់លោក​អ្នក​មាន​ថាមពល​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កាចៗ ដូចជា មហារីក​ជាដើម​។​
៧. ទប់ស្កាត់​ជំងឺ​បាត់​ការចងចាំ​
​ការសិក្សា​ថ្មីៗ​នេះ​បាន​បង្ហាញថា ផឹកទឹក​បាយ​អាច​ទប់ស្កាត់​ការកើត​ជំងឺ​បាត់បង់​ការចងចាំ​។​
៨. ការពារ​ស្បែក​ពី​ពន្លឺព្រះអាទិត្យ​

ពាណិជ្ជកម្ម

​ទឹកបាយ​ផ្ទុក​ទៅដោយ​សារធាតុ Oryzanol ដូច្នេះ​វា​មានន័យថា សារធាតុ​ដ៏​មាន​ប្រសិទ្ធភាព​នេះ​អាច​ទប់ស្កាត់​ស្បែក​ពី​ការរង​គ្រោះ​ពី​ពន្លឺ​កាំរស្មី​យូ​វីរ​បស់​ព្រះអាទិត្យ​។​​អត្ថប្រយោជន៍​ចំពោះ​សម្រស់​
– លុបមុខ​ជាមួយ​ទឹកបាយ ធ្វើអោយ​ស្បែក​ស្អាត​
– ជំនួយ​ដ៏​ល្អ​សំរាប់​ប៉ូវ​កំលាំង​
– ជួយ​ប្រឆាំងនឹង​ការកើត​រន្ធ​ញើស​ធំ​លើ​មុខ​
– កកសក់​ជាមួយ​ទឹកបាយ​នឹង​ផ្តល់អោយ​សក់​របស់​អ្នក​ភ្លឺរលោង និង​មាន​សុខភាព​ល្អ​។​
​អ្នក​ប្រហែលជា​ធ្លាប់បាន​ដឹង​ហើយ​ថា​ទឹក​អង្ករ (​ទឹក​លាង​អង្ករ រឺ​ទឹក​ដែល​បានមកពី​ការ​ត្រាំអង្ករ​) ក៏​អាចជួយ​បាន ប៉ុន្តែ​ទឹកបាយ​មានគុណ​ប្រយោជន៍​ច្រើនជាង ហើយ​វិធី​ធ្វើ​វា​មិន​ពិបាក​ទេ ព្រោះ​ម្នាក់ៗ​សុទ្ធតែ​ចេះ​ដាំបាយ អ្នក​គ្រាន់តែ​បន្ថែម​ទឹក​អោយ​ច្រើនជាង​ធម្មតា ហើយ​ជំរិត​វា​យក​ទឹក​ទុក​ប្រើ​។ អ្នក​អាច​ញ៉ាំ​ទឹកបាយ​ក្ដៅ​ឧណ្ហៗ រឺ​ទុកអោយ​ត្រជាក់​ក៏បាន​។ ប្រជាជន​ចិន​អះអាងថា​ពិតជា​អាចជួយ​បាន អ្នក​គួរតែ​សាកល្បង​ជាមួយ​ទឹកបាយ​៕