(Update): ជនរងគ្រោះចំនួន១៩នាក់ហើយដែលត្រូវបានជួយសង្រ្គោះ ក្នុងនោះ៤នាក់ស្លាប់…

103



(ភ្នំពេញ)៖ គិតម៉ោង៨យប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ក្រុមសមត្ថកិច្ចចម្រុះបានជួយសង្រ្គោះជនរងគ្រោះ១៩នាក់ ក្នុងនោះជនរងគ្រោះ៤នាក់បានស្លាប់ (ប្រុស១ ស្រី៣នាក់) នៅក្នុងគំនរអគារកម្ពស់៧ជាន់ ដែលរលំបាក់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។

អាគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ ជនរងគ្រោះប្រមាណ២០ ទៅ៣០នាក់ ដែលជាកម្មករសំណង់ ត្រូវបានគេសន្និដ្ឋានថា បានជាប់គាំងក្នុងគំនរអគារនេះ។

មានសេចក្តីរាយការណ៍ថា អគារនេះត្រូវបានគេអះអាងថា សាងសង់រួចរាល់ប្រមាណជា ៩០ភាគរយហើយ ដែលបាក់រលំនៅពេលដែលចាក់ប្លង់សេខាងលើបង្អស់។

ពាក់ព័ន្ធនឹងករណីរលំបាក់អគារនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញទៅដឹកនាំប្រតិបត្តិការកាយរក ជនរងគ្រោះក្នុងគំនរអគារ៧ជាន់ ដែលបាក់រលំនៅខេត្តកែប ដោយផ្ទាល់តែម្តង៕

[ad_2]