ស្គាល់មុខ តែ​មិន​ស្គាល់​ចិត្ត មិត្ត​ស៊ី​មិត្ត អស់​ម៉ូតូ​មួយគ្រឿង​…

99



[​ភ្នំពេញ​]៖ នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ពាក់ព័ន្ធ​ករណី រំលោភ​ទំនុកចិត្ត​។​

​ជនសង្ស័យ​មាន​ឈ្មោះ ជុំ សុជាតិ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​៧​មករា ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៣:៣០​នាទី បន្ទាប់ពី​រូបគេ បាន​ខ្ចី​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​សេ ១២៥ ពណ៍​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ស្លាក​លេខ 1HE-8168 របស់​ឈ្មោះ ភឿន សុផាត ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជា​មិត្តភក្តិ​ធ្វើការ​ជាមួយគ្នា​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២:២០​នាទី នៅ​ចំនុច​ច្រកចូល​ផ្សារ​អូ​ឡាំ​ព្យា សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ដោយ​ប្រាប់ថា​ជិះ​យក​ទៅ​ដក​លុយ​នៅ​ធនាគារ អេស៊ីលីដា មួយ​ភ្លែត តែ​រូបគេ​បាន​ជិះ ទៅ​ណាហ្កា​វើល ហើយ​យក​ម៉ូតូ​របស់​ជនរងគ្រោះ ទៅ​បញ្ចាំ​បាន​តម្លៃ ៨០០​ដុល្លារ​អាមេរិក ហើយ​រូបគេ​បាន​យក​លុយ​នោះ​ទៅ​លេង​ល្បែង​ហ្គេម​បាញ់​ត្រី​នៅ​កោះ​ពេជ្រ ចាញ់​អស់​។​

​បន្ទាប់​មក​រូបគេ បាន​គេចខ្លួន ទៅ​ពួន​សម្រាក​នៅ​ផ្ទះ​របស់​មិត្តភក្តិ​របស់​រូបគេ នៅ​ម្តុំ​វិមានឯករាជ្យ ព្រម​ទាំង​បិទ​ទូរស័ព្ទ ដើម្បី​កុំ​ឲ្យ​ជនរងគ្រោះខ​ល​ចូល និង​រក​រូប​គេ​ឃើញ តែ​ទោះបី​ខំ​លាក់ខ្លួន​យ៉ាងណា ក៏​រូបគេ នៅតែ​ត្រូវបាន​សម្ថ​កិច្ច​អាវុធហត្ថ​ខណ្ឌ​៧​មករា ស្រាវជ្រាវ​ឃាត់ខ្លួន យក​មក​សួរនាំ និង​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​ដដែល​៕

 

[ad_2]